ឧទ្យាន​ជាតិ Kenting គឺ​ជា​ឧទ្យាន​ជាតិ​ដែល​​ខណ្ឌ​ចែក​ជា​ពីរ​​ខាង​ជើង​និង ខាង​ត្បូង​ដោយ​ភ្នំ​រាប Hegchun។ ឧទ្យាន​នេះ ​បាន​​កសាង​​លើក​​ដំបូង​​ក្នុង​ឆ្នាំ ១៩៨៤ និង ជា​ឧទ្យាន​ជាតិ​ដំបូង​បង្អស់​នៅ​តៃវ៉ាន់។
Kenting  មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ Hengchun ខេត្ត Pintung តៃវ៉ាន់។ ឧទ្យាន​ជាតិ​នេះ​មាន​ចំនួន​ប្រជាជន​ច្រើន និង មាន​ទំហំ ៣៣៣ គីឡូម៉ែត្រ​ការ៉េ ​ក្នុង​នោះ​ផ្ទៃ​ដី​មាន​ក្រឡា​ផ្ទៃ ១៨១ គីឡូម៉ែត្រ​ការ៉េ។  Kenting ក៏​មាន​ជីវិត​សត្វ​ចម្រុះ​រស់​នៅ​ច្រើន​សំបូរ​បែប​ផង​ដែរ​ក្នុង​នោះ បក្សី​មាន ៣១០ ប្រភេទ មេអំបៅ ២១៦ ប្រភេទ ត្រី​ទឹក​សាប ២១ ប្រភេទ ពពួក​សត្វ​ល្មូន និង ពពួក​សត្វ​ដែល​អាច​រស់​នៅ​ក្នុង​ទឹក​ក៏​បាន​លើ​គោក​ក៏​បាន​មួយ​ចំនួន​ទៀត។
ក្រៅ​ពី​មាន​ជីវិត​សត្វ​ចម្រុះ​រស់​នៅ​ទី​នោះ Kenting ក៏​មាន​ចម្ការ​ដំណាំ​​ហូប​ផ្លែ​​សំបូរ​បែប​របស់​ជន​ជាតិ​តៃវ៉ាន់​ផង​ដែរ។ ប្រសិន​បើ​អ្នក​មាន​បំណង​ទៅ​ទស្សនា​នៅ​ទីនោះ អ្នក​នឹង​បាន​បង្កើត​នៅ​សកម្មភាព​រីករាយ និង ការ​សម្រាក​លំហែ​កាយ​ប្រកប​ដោយ​ភាព​ស៊ីវិល័យ៕
ប្រែ​សម្រួល៖ ថារី
ប្រភព៖ famouswonders
រូបភាព៖ បរទេស