Tuesday, June 5, 2012

អាង​ហែល​ទឹក​ស្អាត​បំផុត​លើ​ពិភពលោក!

អាង​ហែល​ទឹក​ស្អាត​បំផុត​លើ​ពិភពលោក!


មាន​រឿង​ខ្លះ ​យើង​ត្រូវ​ពិនិត្យ​មើល​មុន​កក់​សណ្ឋាគារ​ ដូច​ជា​សណ្ឋាគារ​នោះ​ស្អាត​ មាន​អនាម័យ​ទេ​ តម្លៃ​អាច​ឱ្យ​យើង​លៃលក​បាន​អត់​ តើ​វា​មាន​អាង​ហែល​ទឹក​ទេ…។​ បើ​និយាយ​ពី​អាង​ហែល​ទឹក​ យើង​ក៏​ត្រូវ​មើល​ថា​ វា​ស្អាត​ គួរ​ឱ្យ​ចាប់​អារម្មណ៍​ចង់​ហែល​ និង​មាន​ទេសភាព​ជុំវិញ​បែប​ណា​ដែរ​ មែន​ទេ?​ ដូច្នេះ​ ថ្ងៃ​នេះ​ Sabay​ សូម​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​ទីតាំង​អាង​ហែល​ទឹក​ក្នុង​សណ្ឋាគារ​ និង​កន្លែង​លំហែ​កាយ​ ដែល​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក​ (បើ​តាម​ US News)។​ ពេល​ទស្សនា​ហើយ​ កុំ​ភ្លេច​ជួយ​ប្រាប់​វិញ​ផង​ថា ​អាង​ហែល​ទឹក​ទាំង​នោះ​ស្អាត​ដែរ​ទេ?
Marina Bay Sands
អាង​ហែល​ទឹក​នៅ​សណ្ឋាគារ​ Marina Bay Sands​ នៅ​ប្រទេស​សិង្ហបុរី​ ដែល​លាត​សន្ធឹង​លើ​គែម​ Sky Park​ និង​អម​ដោយ​ដើម​ត្នោត​ប្រមាណ​៥០០​ដើម
អាង​ហែល​ទឹក​នៅ​សណ្ឋាគារ​ Caruso Belvedere​ នៅ​ទីក្រុង​ Ravello​ ប្រទេស​អ៊ីតាលី​ ដែល​កាល​ពី​សតវត្ស​ទី​១១​ ទីតាំង​សណ្ឋាគារ​នេះ​ជា​វាំង
អាង​ហែល​ទឹក​នៅ​សណ្ឋាគារ​ The Joule​ នៅ​ទីក្រុង​ Dallas​ ភាគ​ខាង​ជើង​រដ្ឋ​ Texas​ សហរដ្ឋអាមេរិក។​ The Joule​ ស្ថិត​នៅ​អតីត​អគារ​ធនាគារ​ជាតិ​ Dallas។​ សណ្ឋាគារ​ដែល​លម្អ​ដោយ​គ្រឿង​សង្ហារិម​ក្នុង​ផ្ទះ​ទសវត្សរ៍​ឆ្នាំ​១៩២០​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ឧទាហរណ៍​នៃ​ចំណង​រវាង​សម័យ​បុរាណ​ និង​បច្ចុប្បន្ន។
អាង​ហែល​ទឹក​នៅ​សណ្ឋាគារ​ Ubud Hanging Gardens​ លើ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​សង់​ឡើង​យក​លំនាំ​តាម​តំបន់​ធ្វើ​ស្រូវ​តាម​ជម្រាល​ភ្នំ​នៅ​លើ​កោះ​នោះ
អាង​ហែល​ទឹក​នៅ​សណ្ឋាគារ​ Chocolat​ ក្នុង​ទីក្រុង​ Soufriere​ ប្រទេស​ St. Lucia​ ខាង​កើត​សមុទ្រ​ Caribbean​ ជាប់​ព្រំប្រទល់​ជាមួយ​មហាសមុទ្រ​ Atlantic
អាង​ហែល​ទឹក​នៅ​កន្លែង​លំហែ​កាយ​ Amangiri​ តំបន់​ Canyon Point​ ភាគ​ខាង​ជើង​រដ្ឋ​ Utah​ សហរដ្ឋអាមេរិក។​ Amangiri​ មាន​ន័យ​ថា​ ភ្នំ​សន្តិភាព។​ បើ​តាម​ឈ្មោះ​នេះ​ ប្រិយមិត្ត​ដែល​ទៅ​លំហែ​នៅ​ទី​នោះ​ពិត​ជា​អាច​ទទួល​បាន​នូវ​ភាព​ស្ងប់ស្ងាត់ ​ ជាមួយ​នឹង​ការ​គយគន់​ទេសភាព​ជុំវិញ​បាន​យ៉ាង​សប្បាយ។
អាង​ហែល​ទឹក​នៅ​កន្លែង​លំហែ​កាយ​ឯកជន​ San Alfonso del Mar​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ Algarrobo​ សាធារណរដ្ឋ​ Chile។​ អាង​ហែល​ទឹក​នេះ​ជាប់​ឈ្មោះ​ក្នុង​ Guinness World Record ក្នុង​នាម​ជា​អាង​ហែល​ទឹក​ធំ​ និង​មាន​ជម្រៅ​ជ្រៅ​បំផុត​លើ​ពិភពលោក។​ អាង​ហែល​ទឹក​ (អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ Crystal Lagoons​ និង​​បូម​យក​​ទឹក​ពី​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មក​ផ្គត់ផ្គង់​)​ មាន​ប្រវែង​១​ពាន់​ម៉ែត្រ​ និង​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​៧.៧​ហិចតា​ ដែល​អាច​ផ្ទុក​ទឹក​សមុទ្រ​បាន​២៥០​លាន​លីត្រ។
អាង​ហែល​ទឹក​នៅ​កន្លែង​លំហែ​កាយ​ Qasr Al Sarab Desert​ ក្នុង​រដ្ឋធានី​ Abu Dhabi​ (មាន​ន័យ​ថា​ Father of Deer)​ ប្រទេស​អារ៉ាប​រួម
អាង​ហែល​ទឹក​នៅ​កន្លែង​លំហែ​កាយ​ Four Seasons Resort Maui at Wailea​ លើ​កោះ​ Maui​ (កោះ​ធំ​បំផុត​ទី​១៧​នៅ​សហរដ្ឋអាមេរិក)​ នៃ​ប្រជុំ​កោះ​ Hawaii
បើ​បាន​សម្រាក​លេង​នៅ​លើ​កៅអី​ ក្បែរ​អាង​ហែល​ទឹក​ទាំង​នេះ​ គយគន់​ទេសភាព​ជុំវិញ​ ឬ​អាន​សៀវភៅ​បណ្ដើរ​ ស្ដាប់​ភ្លេង​បណ្ដើរ​ ហើយ​ចុះ​ទៅ​ហែល​ទឹក​ រួច​ឡើង​មក​វិញ​ ពិសា​ភេសជ្ជៈ​ និង​អាហារ​សម្រន់​បន្តិច​ មិន​ដឹង​ជា​មាន​ន័យ​យ៉ាង​ណា​ទេ!​ បើ​បាន​ទៅ​លំហែ​ជា​មួយ​អ្នក​ពិសេស​ទៀត​ កាន់​តែ​មាន​ន័យ​ មែន​ទេ?
ប្រែសម្រួល៖​ ណាឡម

No comments:

Post a Comment