ឧទ្យាន​ជាតិ Yosemite  គឺ​ជា​ឧទ្យាន​ជាតិ​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​រដ្ឋ California សហរដ្ឋ​អាមេរិក។  ឧទ្យាន​នេះ​មាន​ក្រឡា​ផ្ទៃ 761 266 acres ដែល​ស្មើ​នឹង 3.0807342 × 109 m2  និង​គ្រប​ដណ្ដប់​ជម្រាល​ភ្នំ Nevada។ ភ្ញៀវ​ទេសចរ​ជាង ៣, ៥ លាន​នាក់​បាន​មក​ទស្សនា​ឧទ្យាន​នេះ​ជា​រៀង​រាល់​ឆ្នាំ។ Yosemite ​ល្បីល្បាញ​ជា​លក្ខណៈ​អន្តរជាតិ​ដោយ​សារ​តែ​​សម្រស់​ធម្មជាតិ ជ្រោះ​ភ្នំ ទឹក​ធ្លាក់ ទន្លេ រុក្ខជាតិ  និង ​សត្វ​ជា​ច្រើន​ប្រភេទ។ ឧទ្យាន​ជាតិ  Yosemite មាន​ជីវិត​សត្វព្រៃ​រស់​នៅ​ជាង ៩៥ ភាគរយ។
ភ្ញៀវ​ទេសចរ​​ដែល​​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង Los Angeles និង តំបន់​ភាគ​ខាង​ត្បូង​រដ្ឋ California ត្រូវ​ចំណាយ​ពេល​ប្រហែល ៦ ម៉ោង ទើប​អាច​ទៅ​ដល់​ឧទ្យាន​ជាតិ​​នោះ។ ពេល​ទៅ​ដល់ Yosemite អ្នក​នឹង​ឃើញ​សណ្ឋាគារ  និង ​ចំណី​អាហារ​ផ្សេង​ៗ​ជា​ច្រើន​នៅ​លើ​ភ្នំ។ ភ្ញៀវ​ទេស​ចរ​អាច​ជ្រើស​រើស​កន្លែង​ស្នាក់​នៅ​សម​រម្យ​​ទៅ​តាម​កញ្ចប់​ថវិកា ​ដែល​​គេ​​គ្រោង​នឹង​ចំណាយ​ចំពោះ​ដំណើរ​កម្សាន្ត​នោះ។ ពេល​វេលា​ល្អ​បំផុត​សម្រាប់​ទស្សនា​ឧទ្យាន​ជាតិ  Yosemite គឺ​នៅ​អំឡុង​ពេល​រដូវ​ក្ដៅ។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​រដូវ​ក្ដៅ​នោះ​ អ្នក​ត្រូវ​តែ​កក់​កន្លែង​ស្នាក់​នៅ​​ឲ្យ​បាន​ល្អ​ទុក​ជា​មុន។
ឧទ្យាន​ជាតិ​ Yosemite ជា​មជ្ឈមណ្ឌល​​ជម្រក​សត្វ​ធំ​បំផុត​នៅ​ក្នុង​ចក្រ​ភព  Nevada ហើយ ឧទ្យាន​នេះ​​ក៏​មាន​​រុក្ខជាតិ និង ពពួក​សត្វ​ជា​ច្រើន​ផង​ដែរ។ ជួរ​ភ្នំ​ខ្លះ​មាន​កម្ពស់​ខ្ពស់​ជាង​នីវ៉ូ​ទឹក​សមុទ្រ​ចាប់​ពី ៦០០ ដល់ ៤.០០០ ម៉ែត្រ និង មាន​តំបន់​បន្លែ​ចំនួន ៥ កន្លែង​ក្នុង​​​នោះ​រួម​មាន​បន្លែ​ oak woodland, lower and upper montane, subalpine និង alpine ។ ភ្ញៀវ​ទេសចរ​អាច​មើល​ឃើញ​កន្លែង​​​ដាំ​កូន​ឈើ​ច្រើន​ជាង ២០ ភាគ​រយ​នៅ​ក្នុង​ឧទ្យាន Yosemite ។ ឧទ្យាន​នោះ​ក៏​មាន​ថ្ម​ធំ​ៗ​ដែល​ថ្ម​ខ្លះ​មាន​អាយុ​ជាង ១០ លាន​ឆ្នាំ​ទៅ​ហើយ៕
ប្រែ​សម្រួល៖ ថារី
ប្រភព៖ famouswonders
រូបភព៖ worldislandparadise